លោក Nestor Pitana គឺជាអជ្ញាកណ្តាលនៅក្នុងការប្រកួត World Cup បើកឆាកនៅយប់នេះ!
អជ្ញាកណ្តាលកាត់ក្តីនៅក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេស អាហ្សង់ទីន លោក Nestor Pitana ត្រូវបានជ្រើសរើសជា អ្នកកាត់ក្តីនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកវគ្គបើកឆាករវាងក្រុមម្ចាស់ផ្ទះ រុស្ស៊ី ជាមួយនិង អារ៉ាប់ប៊ីសាអូឌី ដែល និងចូលមកដល់នៅប៉ុន្មានម៉ោងទៀតនេះ។
ការប្រកួតបើកឆាក World Cup ដែលឋិតនៅក្នុងពូល A រវាងក្រុមទាំងពីរនិងប្រពឹត្តធ្វើឡើងនាទីលាន Luzhniki នៅក្នុងទីក្រុង មូស្គូ ដែលក្រៅពីលោក Nestor Pitana ជាអជ្ញាកណ្តាលនៅលើទីលានហើយនោះក៏មានមានលោក Pablo Bellati និង Hernan Maidana ជាអជ្ញាកណ្តាលខ្សែបន្ទាត់ផងដែរ។