Hag និង Rashford ជាប់ជាបុគ្កលនៅ Premier League ប្រចាំខែកុម្ភៈ
លោក Erik ten Hag ត្រូវបានជ្រើសរើសជាអ្នកចាត់ការល្អប្រចាំខែកុម្ភៈនៃក្របខណ្ឌ Premier League។ លោក ten Hag ដឹកនាំ Manchester United ឈ្នះការប្រកួត៤លើក និងស្មើមួយលើក។
ចំណែក Marcus Rashford ជាប់ជាកីឡាករល្អប្រចាំខែកុម្ភៈនៃក្របខណ្ឌ Premier League។ គេរកបាន៥គ្រាប់ រួមចំណែកជួយក្រុមឈ្នះ៣ ក្នុងចំណោម៤ប្រកួត។
Rashford ក៏បានតាមស្មើកំណត់ត្រារបស់ Mohammed Salah ដែលឈ្នះជយលាភីកីឡាករល្អប្រចាំខែដល់ទៅ៣ដង៕