មានការអំពាវនាវឲ្យចាប់ Neymar ដាក់ពន្ធនាគារ
ក្រុមហ៊ុនវិនិយោគប្រេស៊ីលមួយបានអំពាវនាវឱ្យមានការកាត់ទោស Neymar ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំនៅពេលដែលគេត្រូវចូលសវនាការសប្តាហ៍ក្រោយពីបទក្លែងបន្លំ និងអំពើពុករលួយទាក់ទងនឹងការផ្ទេររបស់ទៅ Barcelona ពី Santos ក្នុងឆ្នាំ ២០១៣ ។ មានន័យថា តម្លៃផ្ទេរពិតប្រាកដផ្សេង តែប្រកាសជាសាធារណៈផ្សេង។
DIS ដែលគ្រប់គ្រង៤០ភាគរយ នៃការផ្ទេរខ្សែប្រយុទ្ធប្រេស៊ីល អះអាងថា បាត់បង់ភាគរយនៃការផ្ទេរខាងលើ។
Neymar វ័យ ៣០ ឆ្នាំបានបដិសេធការចោទប្រកាន់នេះ តែបានចាញ់ការប្តឹងឧទ្ធរណ៍នៅតុលាការកំពូលរបស់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០១៧ ហើយក៏ឈានដល់រដ្ឋអាជ្ញាអេស្ប៉ាញ។
តុលាការបាននិយាយថា កីឡាកររបស់ក្លិប Paris St-Germain នឹងត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅក្រុង Barcelona នៅថ្ងៃចន្ទ ទី១៧ ខែតុលា សប្ដាហ៍ក្រោយប៉ុន្តែវាមិនច្បាស់ទេថា តើគេនឹងត្រូវនៅពេញរយៈពេល២សប្ដាហ៍សម្រាប់ដំណើរការសវនាការនេះឬទេ។
ចុងចោទផ្សេងទៀតគឺឪពុកម្តាយរបស់ Neymar អតីតប្រធានក្លិប Barcelona លោក Josep Maria Bartomeu លោក Sandro Rosell និង អតីតប្រធាន ក្លិប Santos លោក Odilio Rodrigues ។
លោក Rosell ក៏ធ្លាប់បានបដិសេធពីការចោទប្រកាន់នេះដែរ៕