ឈ្នះ Leicester យប់មិញ គ្រូបង្វឹក Ole Gunnar Solskjaer ធ្វើបានកំណត់ត្រាមួយដូច Sir Alex Fergusen (មានវីដេអូ)
ក្រុមបិសាចក្រហម Manchester United បានបន្តដំណើរឈ្នះជាបន្តទៀតរបស់ខ្លួនក្រោយពីបានយកឈ្នះ Leicester City ១ទល់នឹង០ កាលពីម្សិលមិញនៃការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២៤។
គ្រាប់បាល់តែមួយគត់ដែលជាគ្រាប់បាល់ជ័យជម្នះរបស់ក្រុមរហស្សនាមបិសាចក្រហមនៅកីឡដ្ឋាន King Power គឺរកបានដោយខ្សែប្រយុទ្ធ Marcus Rashford នៅនាទីទី៩ ខណៈក្រុមម្ចាស់ផ្ទះព្យាយាមវាយបកជាច្រើនលើកជាច្រើនសារមកវិញផងដែរ ប៉ុន្តែមិនអាចឆ្លងផុតដៃអ្នកចាំទី David De Gea បានឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គិតត្រឹមពេលនេះ Man UTD មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer ខណៈបច្ចុប្បន្នមាន៤៨ពិន្ទុនៅក្នុងដៃ។
គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកបណ្ដោះអាសន្ន Ole Gunnar Solskjaer អាចដឹកនាំ Man Utd ឲ្យឈ្នះ៥ប្រកួតក្រៅដីជាប់គ្នាជាលើកដំបូងតាំងពីខែតុលា ឆ្នាំ២០១២ មកម៉្លេះដែលនេះជាកំណត់ត្រាចាស់របស់លោក Sir Alex Fergusen។
ទស្សនាវីដេអូហាយឡាយ៖