ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប នាំយកកីឡាករបរទេសចំនួន៥រូបត្រៀមប្រយុទ្ធរដូវកាលថ្មី
បន្ទាប់ពីការជួសជុល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធទីលានជាថ្មី ក្រោយទឹកជន់លិចលង់អស់កាលពីឆ្នាំទៅ កីឡដ្ឋានអាស៊ីអឺរ៉ុប AEU Sports Park បានសាងសង់ទីលានបាល់ទាត់សិប្បនិមិត្តបន្ថែម ជាប្រភេទ ៣ in ១ ក្នុងបរិវេណកីឡដ្ឋាននោះ។ ទីលានថ្មីនេះសិប្បនិ មិត្តនេះនឹងបម្រើដល់ ការងារជាច្រើនរាប់ចាប់ពីការជួលដល់សាធារណជន រហូតដល់ការហ្វឹកហាត់របស់កីឡាករក្នុងក្លឹបថែមទៀតផង។
ជាមួយគ្នានេះដែរ បើយោងតាមការបង់ហោះរូបភាពស៊ែរតៗគ្នាក្នុងសង្គម Facebook បានឲ្យដឹងថា ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបទើបតែនាំយកកីឡាករបរទេសថ្មីចំនួន៥រូបទៀត ដើម្បីមកពង្រឹងក្លឹប ក្នុងនោះគេឃើញមានកីឡាករជនជាតិជប៉ុន២រូបឈ្មោះ Masaki Tomohiro និង Tsubasa Mitani កីឡាករអូស្រ្តាលីចំនួន១រូពឈ្មោះ Joshua Jokic កីឡាករនីហ្សេរីយ៉ា១រូប ឈ្មោះ Ajayi Opeyemi និងកីឡាករកូឌឺវរ១រូបឈ្មោះ Coulibali Abdel Kader៕