រឿង សោភ័ណ្ឌ យល់ព្រមមកហាត់នៅក្លិបលោកគ្រូ ហ៊ុន ចាន់រាជ រយៈពេល១ខែ
ក្រោយពីលោកគ្រូ ហ៊ុន ចាន់រាជ ម្ចាស់ក្លិប Cambodian Top Team បានប្រកាសថាលោកធានា រឿង សោភ័ណ្ឌ នឹងមានឱកាសប្រកួតនៅស្ថាប័នលំដាប់ពិភពលោក One Championship បើសិនដៃភ្លើងជើងរន្ទះព្រមមកហាត់ត្រៀមខ្លួននៅក្លិបរបស់លោករយៈពេល១ខែ ។

គុនខ្មែរ រឿង សោភ័ណ្ឌ
ក្នុងការឆ្លើបតបម្ចាស់ខ្សែក្រវាត់ ៨គ្រឿង រឿង សោភ័ណ្ឌ បានបញ្ជាក់ថា លោកយល់ព្រមសម្រាប់ការមកហាត់នៅក្លិប Cambodian Top Team ជាមួយលោកគ្រូ ហ៊ុន ចាន់រាជ រយៈពេលមួយខែ ប៉ុន្តែមិនអាចនៅស្នាក់នៅទីនោះបានទេ ពីព្រោះមិនអាចទុកក្លិប ម្កុដរាជសីហ៍ ដោយគ្មានរូបលោកបាន ។ កូនសិស្សរបស់លោក ឈិន ខ្វាន់ចៃ បន្ថែមថា សម្រាប់ ទម្ងន់ ៦៩ លោកអាចប្រកួតបានគ្រប់ពេល ប៉ុន្តែបើអោយសម្រកមកត្រឹម ៦៧ រឺ ៦៥ ពិតជាពិបាកធ្វើខ្លាំងណាស់ ។

លោក ហ៊ុន ចន្ទរាជ គ្រាដែលដឹកនាំ ពេជ្រ ម្ទេសខ្មាំង និង រឿង សោភ័ណ្ឌ ទៅប្រកួតនៅភូមា
គួររំលឹកផងដែរថា លោក ហ៊ុន ចាន់រាជ ដែលជាប្រធានប្រតិភូដឹកនាំកីឡាករគុនខ្មែរចេញប្រកួតក្រៅប្រទេសធ្លាប់ដឹកនាំ រឿង សោភ័ណ្ឌ ចេញទៅប្រកួតនៅប្រទេស មីយ៉ាន់ម៉ា ម្តងរួចមកហើយដោយចាញ់កីឡាករម្ចាស់ផ្ទះក្នុងការប្រកួតកម្មវិធី WLC ខណៈកម្មវិធី One Championship រឿង សោភ័ណ្ឌ មិនដែលបានចូលរួមប្រកួត នោះទេ ៕