Real Madrid ធ្លាក់ចេញពីពានរង្វាន់ Copa del Rey ក្រោយចាញ់ FC Barcelona ៣គ្រាប់នៅក្នុងដីខ្លួនឯង (មានវីដេអូ)
Real Madrid បានជ្រុះចេញពីពានរង្វាន់ Copa del Rey ក្រោយពីចាញ់ FC Barcelona ដោយលទ្ធផល៣ទល់នឹង០ នាកីឡដ្ឋាន Santiago Bernabeu ខណៈសរុបលទ្ធផលទាំង២ជើងគឺ៤ទល់នឹង១។
ក្នុងការប្រកួតវគ្គទី១ ក្រុមទាំង២មិនអាចធ្វើអ្វីគ្នាឡើយ ខណៈចូលមកដល់វគ្គទី២ខ្សែប្រយុទ្ធ Luis Suarez ស៊ុតគ្រាប់បើកឆាកនៅនាទីទី៥០ ខណៈ Raphael Varane ភ្លាត់ចូលទីខ្លួនឯងនៅនាទីទី៦៩ ខណៈ Luis Suarez បន្ថែមគ្រាប់ទី២នៅនាទីទី៧៣ ដែលជាគ្រាប់ទី៣របស់ FC Barcelona តែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា FC Barcelona ឡើងទៅកាន់វគ្គផ្តាច់ព្រ័តមុនគេនៅពានរង្វាន់ Copa del Rey ដោយរងចាំការប្រកួតរវាង Real Betis និង Valencia។
ទស្សនាវីដេអូ៖