Alan Shearer រិះគន់ការសំរេចចិត្តរបស់ Pochettino ក្នុងការចាប់ផ្តើម Harry Kane ក្នុងវគ្គផ្តាច់ព្រ័ត្រ UCL
Alan Shearer បានរិះគន់លោក Mauricio Pochettino គ្រូបង្វឹករបស់ Tottenham ក្នុងការសម្រេចចិត្តជ្រើសរើសកីឡាករ Harry Kane ជាជម្រើស១១នាក់ដំបូងក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយ Liverpool ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Alan Shearer ដែលជាអតីតវីរបុរសក្រុម Newcastle បាននិយាយបន្ថែមទៀតថា “ខ្ញុំប្រាកដណាស់ថា Pochettino មានការព្រួយបារម្ភអំពីការចាប់ផ្តើម Harry Kane ប៉ុន្តែគាត់ហាក់បីដូចជាគិតខុស ព្រោះថា Kane មិនមានលក្ខណៈសមស្របទាល់តែសោះ ហើយកីឡាកររូបនេះមិនមានភាពមាំមួនដូចដែលរូបគេអាចធ្វើបានកន្លងមកនោះទេ ផ្ទុយមកវិញ គឺកីឡាករ Lucas Moura ពិតជាសាកសមសម្រាប់ជម្រើសដំបូង ព្រោះកីឡាកររូបនេះគឺអាចផ្តល់នូវអ្វីដែលអ្នកទាំងនោះគិតស្មានមិនដល់”។
សូមបញ្ជាក់ផងដែរថា ក្រោយពីចប់ការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៅ UCL ចាញ់ក្រុមហង្សក្រហម Liverpool ២ទល់០ Lucas Moura បានបង្ហូរទឹកភ្នែករបស់ខ្លួន បន្ទាប់ពីកីឡាកររូបនេះមានការសោកស្តាយដែលលោក Mauricio Pochettino មិនទុកចិត្តសម្រាប់ជម្រើសដំបូង៕