ឡានដឹកកីឡាករ Aston Villa ត្រូវគេគប់ក្រោយឈ្នះ Burnley
កញ្ចក់នៃរថយន្តដឹកកីឡាករក្រុម Aston Villa ត្រូវបានគេគប់ អំឡុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីឈ្នះម្ចាស់ផ្ទះ Burnley ១ទល់នឹង៣នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ។
ប៉ូលីសបាននិយាយថា ដុំឥដ្ឋដែលត្រូវបានគេគប់ បានរកឃើញលើស្ពានអាកាស ខណៈរថយន្តក្រុងធ្វើដំណើរតាមបណ្តោយផ្លូវហាយវេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្លិប Burnley បាននិយាយថា “រីករាយដែលគ្មាននរណារងរបួស។ យើងថ្កោលទោសយ៉ាងខ្លាំងចំពោះអាកប្បកិរិយានេះហើយនឹងគាំទ្រប៉ូលីស Lancashire ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការស្វែងរកអ្នកដែលទទួលខុសត្រូវ។”