ទៅធ្វើគ្រូអារ៉ាប៊ីសាអ៊ូឌីត Mancini បានមួយឆ្នាំ២៧លានដុល្លារអាមេរិក
លោក Roberto Mancini ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្រោយចាកចេញពីក្រុមជម្រើសជាតិអ៊ីតាលី។
បុរសវ័យ៥៨ឆ្នាបានដឹកនាំអ៊ីតាលីលើកពាន Euro 2020 ដោយឈ្នះអង់គ្លេសតាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រនៅ Wembley។
លោកបានដឹកនាំក្រុមបន្តភាពមិនចាញ់សោះ៣៧ប្រកួតជាប់គ្នា តែមិនបានឡើងទៅកាន់ជុំចុងក្រោយ World Cup 2022 ទេ។ លោកបានចុះកុងត្រាដល់ឆ្នាំ២០២៧ ហើយប្រកួតដំបូងត្រូវប៉ះកូស្តារីកានៅកីឡដ្ឋាន St. James’Park របស់ Newcastle United។
បើតាមការចុះផ្សាយពីសារព័ត៌មាន La Gazzetta Dello Sport អតីតអ្នកចាត់ការ Manchester City និង Inter Milan ទទួលបាន២៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីការងារជាគ្រូបង្គោលអារ៉ាប៊ីសាអ៊ូឌីត៕