Solskjear និយាយថា៖ កីឡាករនិងអ្នកគាំទ្រត្រូវតែរួមគ្នា
លោក Ole Gunnar Solskjear ដែលជាគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United បានជំរុញឲ្យក្រុមរបស់លោកនិងអ្នកគាំទ្រត្រូវតែរួមគ្នា បន្ទាប់ពីបិសាចក្រហមបានរងបរាជ័យលើកទី៧ ក្នុងចំណោម៩ប្រកួត។ ហើយកាលពីយប់មិញនេះ Manchester United ត្រូវបានក្រុម Man City ប្រកួតឈ្នះក្នុងលទ្ធផល២ទល់០នៅទឹកដី Old Trafford ហើយធ្វើឲ្យក្រុមបិសាចក្រហមមួយនេះនៅតែរក្សាតំណែងលេខរៀងទី៦នៅក្នុងក្របខណ្ឌ Premier League និងត្រូវប្រឈមមុននឹងការប្រយុទ្ធដ៏លំបាកដើម្បីដណ្តើមលេខរៀងទី៤។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា ក្រុមបិសាចក្រហមបានរងបរាជ័យ២ប្រកួតជាប់គ្នាគិតក្នុងក្របខណ្ឌ Premier League ដោយប្រកួតមុនបានចាញ់ក្រុម Everton យ៉ាងអាម៉ាសមុខ ៤ទល់០ ហើយយប់មិញនេះបានចាញ់ Man City ២ទល់០ ដោយស៊ុតបញ្ចូលទីដោយកីឡាករ Bernado Silva និង Leroy Sane ក្នុងតង់ទី២ទាំងអស់។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏បិសាចក្រហមនៅមិនទាន់អស់សង្ឃឹមក្នុងការតាមដណ្តើមតំណែងលេង៤នោះឡើយ ដោយក្រុមទាំងអស់នៅសល់៣ប្រកួតទៀតទើបអាចដឹកច្បាស់ទាំងអស់គ្នាបាន ព្រោះគិតត្រឹមពិន្ទុក្នុងតារាងនាពេលនេះ ពីលេខ៤មកដល់លេខ៦ខុសគ្នាតែ៣ពិន្ទុតែប៉ុណ្ណោះ ដោយបច្ចុប្បន្នតោខៀវ Chelsea កំពុងតែកាន់កាប់តំណែងលេខ៤៕