ក្លិប គិរីវង់ ប្រកាសខ្សែប្រយុទ្ធបរទេសចុងក្រោយ
កីឡាករ Douglas Rosa Tardin បានក្លាយជាកីឡាបរទេសទី៥ សម្រាប់ក្លិបគិរីវង់សុខសែនជ័យ ក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ ។
ខ្សែប្រយុទ្ធ សញ្ជាតិប្រេស៊ីល បានចូលប្រកបអាជីបបាល់ទាត់នៅលីគ២កម្រិតជាតិ(Nationalliga B ) ជាមួយក្លិប FC Wangen bei Olten នៃប្រទេសស៊ុយអែត ហើយបានផ្លាស់មកកាន់លីគកំពូលរបស់ប្រទេសវៀតណាមនៅរដូវកាល ២០១៨/២០១៩ ជាមួយនឹងក្លិប Quảng Nam FC មុនត្រលប់ទៅកាន់ប្រទេសកំណើតខ្លួនវិញចូលរួមជាមួយសមាគមបាល់ទាត់ Desportiva Ferroviária ហើយក៏មកចូលរួមជាមួយក្លិបគិរីវង់សុខសែនជ័យ ក្នុងរដូវកាលនេះ ។
នេះជាខ្សែប្រយុទ្ធប្រេស៊ីលទី២ហើយដែលក្លិបមានមូលដ្ឋាននៅតាកែវ បាននាំចូល បន្ទាប់ពី កីឡាករ Osmar Francisco Moreira Jesuino ជាខែ្សប្រយុទ្ធបានប្រកាសកាលពីម្សិលមិញ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ០៧ មិនាសប្តាហ៍ទី១ នៃការប្រកួតលីគកំពូលកម្ពុជា គិរីវង់សុខសែនជ័យ នឹងបើកកីឡាដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម អាស៊ី អឺរ៉ុប វេលាម៉ោង ៣:៣០ នាទីរសៀល ៕