CR7 យកស្លាកដៃប្រធានក្រុមបោះចោល ក្រោយអ្នកគាំទ្រចំអកខ្លាំងពេក
Cristiano Ronaldo បានបង្ហាញភាពខកចិត្តយ៉ាងខ្លាំង ពេលគេត្រូវបានចំអកពីអ្នកគាំទ្រក្រុមគូប្រជែង ក្រោយ Al Nassr របស់គេបរាជ័យក្នុងជុំទី២០ នៃក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា។
នៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកគាំទ្របានចែករំលែកវីដេអូដែលថតពីពេលវេលាដ៏ក្តៅគគុករបស់ Cristiano Ronaldo បន្ទាប់ពីចាញ់ក្រុម Al Ittihad ។ ដោយមានការស្រែកជេរ និងចំអកពីកន្លែងអង្គុយនៅកីឡដ្ឋាន King Abdullah Sports City អតីតខ្សែប្រយុទ្ធ Manchester United បានបង្ហាញភាពក្រៀមក្រំ យកស្លាកដៃប្រធានបោះចោល ហើយទាត់ដបទឹកយ៉ាងខ្លាំងមុនពេលចូលទៅក្នុង។
បរាជ័យ១ទល់នឹង០ដោយសារ Al Ittihad បានរុញ Al Nassr ទៅលេខ២ ហើយក្រុមគូប្រជែងដដែលនេះបានឡើងទៅកំពូលតារាងជំនួសវិញ៕