Rashford ស្មើកំណត់ត្រាមួយរបស់ Ronaldo សម្រាប់ Man UTD
មួយគ្រាប់ក្នុងសំណាញ់ Real Betis ក្នុងជើងទី១ វគ្គ១៦ក្រុម Europa League នៅថ្ងៃព្រសហ្បតិ៍ ទី០៩ ខែមីនា គឺជាគ្រាប់បាល់ទី២៤របស់ Marcus Rashford ក្នុងការប្រកួតកម្រិតអឺរ៉ុបសម្រាប់ Manchester United។
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ មានន័យថា បានតាមស្មើរៀមច្បងរបស់គេ គឺ Cristiano Ronaldo ដែលរកបាន២៤គ្រាប់ដែរពេលលេងឲ្យ Manchester United ទាំង២លើក។ Rashford ចំណាយ៦៣ប្រកួតដើម្បីរកបាន២៤គ្រាប់ ខណៈ Ronaldo ប្រើពេល៦៨ប្រកួត។ យ៉ាងណា គ្រាប់បាល់ទាំង២៤របស់ Ronaldo សុទ្ធតែធ្វើបាននៅ UEFA Champions League។ ចំណែក Rashford វិញមានគ្រាប់ខ្លះធ្វើបាននៅ Europa League៕