ប្រវត្តិជួបគ្នារបស់ក្រុមទាំង៤នៅរាត្រីនៃ Champions League ថ្ងៃដំបូងនេះមិនសូវស៊ុតគ្នាច្រើនៗនោះទេ
UEFA Champions League ពានរង្វាន់ធំលំដាប់ទី១របស់ទ្វីបអឺរ៉ុប បានត្រឡប់មកវិញឈានចូលដល់វគ្គ ១៦ក្រុមចុងក្រោយជើងទី១នៅយប់ថ្ងៃទី ១៨នេះហើយ។ សំរាប់ការប្រកួតមុនគេនៅថ្ងៃដំបូងនេះមានតែពីរគូបុណ្ណោះគឺ AT.Madrid vs Liverpool និង B.Dortmund vs Paris S.G ចំណែកឯការប្រកួតគូផ្សេងទៀតនៅវគ្គ១៦ក្រុមនេះមានដូចជា Atalanta vs Valencia, Tottenham Hotspur vs RB Leipzig, Chelsea vs Bayern Munich, Napoli vs Barcelona, Lyon vs Juventus, Real Madrid vs Manchester City។
ដូច្នេះ MSRSPORT និងលើកយកប្រវត្តិជួបគ្នារវាងក្រុមដែលធ្វើការប្រកួតនៅយប់នេះបង្ហាញជូនដល់ប្រិយមិត្តផងដែរ៖
– AT.Madrid vs Liverpool (Stadium: Wanda Metropolitano)
2008: AT.Madrid 1-1 Liverpool
2008: Liverpool 1-1 AT.Madrid
2009: Liverpool 1-2 AT.Madrid
2017: AT.Madrid 1-1 Liverpool
ជួបគ្នា៤លើកចុងក្រោយ ក្រុមទាំងពីរស្មើរគ្នា៣ដង ហើយ AT.Madrid ឈ្នះម្តង។
- B.Dortmund vs Paris S.G (Stadium: Signal Iduna Park)
2010: Paris S.G 0-0 Dortmund
2010: Dortmund 1-1 Paris S.G
គិតត្រឹមឆ្នាំ ២០១០ ក្រុមទាំងពីរជួបគ្នាពីរដងក្នុងវគ្គចែកពូល UCL កាលនោះស្មើរគ្នាទាំងទៅទាំងមក។
សំរាប់ការវិភាគរបស់ Admin នៅរាត្រីនេះគឺ
– AT.Madrid 2-0 Liverpool
– Dortmund 1-2 Paris S.G