
ចំនុចរសើបទាំង ៥ ដែលគេចាំមើលក្នុងសប្តាហ៍ទី២ នៃក្របខ័ណ្ឌ Premier League
ថ្ងៃសៅទី ១៧នេះ ការប្រកួតបាល់ទាត់ Premier League របស់អង់គ្លេសនិងបន្តដំណើរសំរាប់សប្តាហ៍ទី២ ដែលធ្វើអោយអ្នកសារព័តមានជាច្រើនបានចាប់មុំរឿងរ៉ាវមួយចំនួនដែលប្រិយមិត្តអាចនិងមិនចាប់អារម្មណ៏ក៏ថាបាន។
រឿងរ៉ាវទាំងនោះមានដូចខាងក្រោម៖
1/ កាំភ្លើងធំ Arsenal និងរឹងមាំសំរាប់ការប្រកួតក្នុងផ្ទះពេលប៉ះ Burnley
សប្តាហ៏មុនលេងក្រៅទឹកដី ពួកគេបានយកឈ្នះ Newcastle United ដោយលទ្ធផល ១-០។ កីឡាករខ្សែប្រយុទ្ធសំរាប់រដូវកាលថ្មីក្រោមការរៀបចំរបស់លោក Unai Emery កំពុងតែល្អស្រាប់ដូចជា Aubameyang, Lacazette បើទោះជា Ozil និង Kolasinac មិនបានចូលលេងដោយសាររឿងរ៉ាផ្ទាល់ខ្លួនក៏ដោយ។ ណាមួយការលេងក្នុងផ្ទះលើកដំបូងក្នុងរដូវកាលនេះហាក់បីដូចជាការបើកទ្វារផ្ទះសំរាប់ប្រិយមិត្តរបស់ពួកគេដូច្នេះដែរ។
2/ Lampard កំពុងស្វែងរកជ័យជំនះលើកដំបូងអោយតោខៀវ Chelsea
ប្រកួតបើកឆាកប៉ះបិសាចក្រហមចាញ់ជារឿងធម្មតា ហើយបន្តចាញ់ហង្សក្រហមក្នុងពាន Super Cup ក៏អាចថាមកពីប៉ះក្រុមកំពុងឡើងជើងខ្លាំង ប៉ុន្តែសប្តាហ៍នេះពួកគេនិងជួបជាមួយកញ្ច្រោង Leicester City នៅ Stamford bridge បើសិនជាចាញ់ទៀតទើបជារឿងមិនធម្មតា។ យ៉ាងណាជឿជាក់ថា Lampard និងស្រោចស្រង់ Chelsea នៅជំនួបលើកទីពីរនេះមកវិញដើម្បីយក ៣ពិន្ទុមកសន្សំដាក់ក្នុងតារាង។
3/ Super Saturday នៅ Etihad
ជំនួបរវាងម្ចាស់ផ្ទះមេឃខៀវ Manchester Cith និងមាន់ខ្នាយមាស Tottenham Hotspur ជាកាប្រកួតដ៏ធំជាងគេសំរាប់សប្តាហ៍ទី២នេះ។ ទាំង Spur និង ManCity សុទ្ធតែរកបាន ៣ពិន្ទុដូចគ្នាកាលពីសប្តាហ៍មុន ដូច្នេះមិនដឹងយ៉ាងណាទេសប្តាហ៍នេះ មានតែចាំអ៊ុតលទ្ធផលទាំងអស់គ្នា។
4/ បិសាចក្រហមរំពឹងឈ្នះខ្លាំងលើខ្លាធំឡើងចាង
Manchester United ទើបតែយកឈ្នះតោខៀវ ៤គ្រាប់កាលពីសប្តាហ៍មុន។ ក្រុមមួយនេះត្រូវបានគេមើលឃើញថាកំពុងមានសក្តានុពលខ្លាំងក្នុងរដូវកាលថ្មីនេះ ពួកគេនិងត្រូវបន្តជួប Wolves នៅក្រៅផ្ទះវិញម្តង។ គេរំពឹងរថាក្រុមបិសាចនិងបន្តបំបាក់ខ្លាធំឡើងចាងដើម្បីយក ៣ពិន្ទុថែមទៀត ណាមួយបិសាចនិងសងសឹងរឿងរ៉ាវរដូវកាលមុនដែលខ្លាធំធ្វើអោយពួកគេអាម៉ាស។
5/ ក្រុមដែលមានសុវត្ថិភាពក្នុងផ្ទះ
ឃ្លានេះគឺចង់សំដៅលើក្រុមទាំង៣ដែលបានឡើងមក Premier League រដូវកាលនេះ ដែលមានតែ Sheffield តែប៉ុណ្ណោះដែលមានពិន្ទុរាប់ចំនួន ១ ក្រៅពីនោះដូចជា Norwich និង Aston Villa នៅសូន្យពិន្ទុនៅឡើង។ សប្តាហ៍នេះពួកគេលេងក្នុងផ្ទះដូចគ្នាដោយ Sheffield ប្រកួតជាមួយ Crystal Palace, Aston Villa ប្រកួតជាមួយ Bournemouth និង Norwich City ប្រកួតជាមួយ Newcastle United។