ផ្លូវការ! Coutinho ទៅ Bayern Munich ក្នុងកិច្ចព្រមព្រៀងខ្ចីជើង
បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា កីឡាករ Philippe Coutinho ចាកចេញពីក្លឹប Barcelona ទៅកាន់ក្លឹបនេះ ទៅកាន់ក្លឹបនោះ តែផ្ទុយមកវិញព័ត៌មានផ្លូវការរបស់ Barcelona បានចុះផ្សាយថា Coutinho ដែលជាកីឡាកររបស់ក្លឹប Barcelona បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរទៅកាន់ Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១ឆ្នាំ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ ក្នុងកិច្ចសន្យាក៏បានសរសេរដែរថា ប្រសិនបើក្នុងរយៈពេល១ឆ្នាំ Countinho អាចបង្ហាញទម្រង់របស់ខ្លួនបានល្អនៅ Bayern នោះ ក្លឹបដែលមានមូលដ្ឋាននៅទឹកដីអាឡឺម៉ង់មួយនេះមានសិទ្ធទិញផ្តាច់ក្រុងត្រាតែម្តង។ ចំណែកឯ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នឹងហោះទៅកាន់ទីក្រុង Bavaria ប្រទេសអាឡឺម៉ង់ក្នុងថ្ងៃអាទិត្យស្អែកនេះហើយ៕