ភ្នំពេញក្រោនបញ្ចប់កំណត់ត្រាមិនចាញ់១៣ខែរបស់ Cebu
ភ្នំពេញក្រោនបញ្ចប់ភាពមិនដែលចាញ់២៣ ប្រកួតជាប់គ្នារបស់ក្រុម Dynamic Herb FC វគ្គវិលជុំសន្សំពិន្ទុ ក្នុងពូលF ពានរង្វាន់ AFC CUP វគ្គជម្រុះតំបន់អាស៊ាន នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ទីលាន Rizal Memorial Stadium ប្រទេសហ្វីលីពីន។
Shintaro, អ៊ន ចាន់ប៉ូលីន និង Andres Nieto ជាអ្នករកបានគ្រាប់បាល់សម្រាប់ក្រុមភ្ញៀវ នាំយក៣ពិន្ទុពេញ។ នេះក៏ជាបរាជ័យលើកដំបូងសម្រាប់ក្រុម Cebu ក្នុងរយៈពេល១៣ខែ។
ក្រុមភ្នំពេញក្រោននៅសល់ការប្រកួតបន្តទៀត ដែលនឹងត្រូវជួបក្រុម Shan United(មីយ៉ាន់ម៉ា) ដែលប្រព្រឹត្តឡើងនៅ ប្រទេសកម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០(ម៉ោងនៅកម្ពុជា)៕