Neymar ត្រូវវះជង្គង់ តែមិនទាន់ច្បាស់ថ្ងៃចូលលេងវិញ
Neymar នឹងទទួលការវះកាត់ បន្ទាប់ពីបានដាច់សរសៃចងសរសៃពួរផ្នែកខាងមុខ និងសរសៃពួរនៅជង្គង់ខាងឆ្វេងរបស់គាត់ អំឡុងលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីល។
កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានលើកចេញទាំងទឹកភ្នែកអំឡុងពេលប្រកួតចាញ់ក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ កាលពីថ្ងៃអង្គារ។
មិនទាន់ច្បាស់ថា Neymar នឹងត្រូវអវត្តមានរយៈពេលប៉ុន្មាននោះទេ៕