តារាបាល់ទាត់ក្រុម Everton Oumar Niasse ត្រូវបានប៉ូលីសចាប់ខ្លួនចំពោះការមិនគោរពបទបញ្ជាហាមចេញក្រៅផ្ទះ
(BC-99)
ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំ Oumar Niasse ត្រូវបានប៉ូលីសបញ្ឈប់ខណៈពេលដែលកំពុងបើកបររថយន្តម៉ាក Merc តម្លៃ ១០០,០០០ ផោន។
ខណៈដែល អង់គ្លេស បានប្រកាសដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពអាសន្នដោយសារតែជំងឺរាតត្បាត Covid-19 និងបានដាក់បម្រាមការចាកចេញពីផ្ទះដោយគ្មានការអនុញ្ញាតិឬកិច្ចការចាំបាច់ ស្រាប់តែកីឡាករសញ្ជាតិ សេណេហ្គាល់ Oumar Niasse របស់ក្រុមស្ករគ្រាប់ Everton ត្រូវបានប៉ូលីស ចក្រភពអង់គ្លេស ធ្វើការឃាត់ខ្លួននៅពេលដែលកីឡាកររូបនេះកំពុងតែបើកបររថយន្តដ៏មានតម្លៃថ្លៃរបស់ខ្លួនដោយមិនពាក់ខ្សែក្រវាត់ថែមទាំងមានមនុស្សផ្សេងទៀតនៅក្នុងរយន្តព្រមទាំងកូនក្មេងនៅបាំងខាងក្រោយផងដែរ។
ប៉ូលីសបាននិយាយទៅកាន់កីឡាករនោះថា “អ្នកកំពុងតែបំពានច្បាប់ហើយ! ក្នុងនាមជាកីឡាករបាល់ទាត់នៅ Premier League អ្នកកំពុងតែនាំគេឯងអោយប្រថុយប្រថាន។ តើអ្នកកំពុងធ្វើអ្វី? វាគួរឱ្យអាម៉ាសខ្លាំងណាស់!”
សាក្សីនៅទីក្រុង Withington, Manchester បាននិយាយថា “វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែល Niasse បានធ្វើអ្វីដោយបានមិនគិតដូចនេះ។ ពួកយើងត្រូវបានហាមក្នុងការប្រមូលផ្តុំជាមួយមនុស្សច្រើនជាងពីរនាក់នៅទីសាធារណៈ តែយើងបានឃើញមានមនុស្សច្រើននាក់នៅក្នុងឡានរបស់គាត់។ គាត់ជាមនុស្សចចែសម្នាក់!”ភ្លាមៗដែរអ្នកទាំងប៉ុន្មនានាក់នៅក្នុងឡានរួមទាំង Niasse ដែលជាកីឡាកររបស់ Everton តាំងពីឆ្នាំ ២០១៦ ផងត្រូវបានប៉ូលីសវាស់កម្តៅនិងធ្វើការពិន័យទៅតាមច្បាប់។
ព័ត៌មានចុងក្រោយស្តីពីស្ថានភាពមេរោគឆ្លងនៅ អង់គ្លេស ក្រៅតែពីរជ្ជទាយាទរបស់ចក្រភពមួយនេះគឺព្រះអង្គម្ចាស់ Charles បានឆ្លងវីរុសមួយនេះហើយក៏មាននាយករដ្ឋមន្ត្រីលោក Boris Johnson ក៏បានពិនិត្យឃើញវីជ្ជមានជាអ្នកជំងឺដែលបានឆ្លងមេរោគ Covid 19 ផងដែរ។ គិតមកត្រឹមពេលនេះនៅ ចក្រភពអង់គ្លេស មានអ្នកជំងឺសរុបចំនួន ១១,៦៥៨ ករណីនិងមានអ្នកបាត់បង់ជីវិតចំនួន ៥៧៨ នាក់ដែរ។