សៀមរាបយូណាយធីតនឹងរៀបចំាការប្រកួតយុវជនអន្តរជាតិមួយនៅខែក្រោយ
ក្លិបបាល់ទាត់សៀមរាបយូណាយធីតបានទទួលភ្លើងបៃតងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដើម្បីរៀបចំការប្រកួតយុវជនអន្តរជាតិអាយុក្រោម១៤ឆ្នាំអំឡុងខែវិច្ឆិកា ខាងមុខ។
ការប្រកួតនេះនឹងមានការចូលរួមក្រុមយុវជនអាយុក្រោម១៤ឆ្នាំ Buriram United, U14 Chonburi និងក្រុមសិង្ហបុរី Lion City Sailor U14។
នេះជាការរៀបចំជាលក្ខណៈអន្តរជាតិជាលើកដំបូងរបស់ក្រុមក្លិបបាល់ទាត់សៀមរាបយូណាយធីត ចាប់តាំងពីបង្កើតក្រុមថ្នាលអាយុក្រោម១៤ឆ្នាំតាំងពីចុងខែធ្នូ ឆ្នាំ២០២២មក៕