
ជើងឯកវិទ្យាល័យចប់៤ប្រកួត វេសឡាញនៅតែជាក្រុមមិនទាន់មានពិន្ទុ
ក្រុមបាល់ទាត់សាលាវេសឡាញជាក្រុមតែមួយគត់ដែលមិនទាន់មានពិន្ទុរាប់នៅឡើយទេពីការប្រកួតជើងឯកវិទ្យាល័យ៤ប្រកួតដំបូង រដូវកាល២០២៣ នេះ ពោលចាញ់ទាំងអស់តែម្ដង។
ក្រុមមានលោក ទុំ សារ៉ាយ ជាគ្រូបង្គោល រកបានតែ១គ្រាប់ប៉ុណ្ណោះ និងរបូតវិញដល់ទៅ៣២គ្រាប់។
ដោយឡែក ក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ នៅតែជាក្រុមដែលរក្សាបានកំណត់ត្រា១០០ភាគរយ ដោយឈ្នះទាំង៤ប្រកួត ឈរលើគេក្នុងតារាងចំណាត់ថ្នាក់៕