Fulham ចាយទឹកប្រាក់គួរសមយកកីឡាករម្នាក់បានពី Man UTD ជាផ្លូវការ
ផ្លូវការកីឡាករប្រេសុីល Andreas Pereira ទើបតែចុះ កុងត្រាជាកីឡាករថ្មីរបស់ Fulham ដោយក្លឹបដែលទើបតែឡើងមួយនេះបានចាយទឹកប្រាក់ជាង១០លានផោនជាមួយ កិច្ចព្រមព្រៀងបានបញ្ចប់រហូតដល់ខែមិថុនា ឆ្នាំ 2026 បូកជម្រើសសម្រាប់ឆ្នាំបន្តទៀត។
Andreas Pereira ជាកីឡាករនៅ Man United រយៈពេលជាយូរដែរមកហើយតែដោយសារតែក្លឹបមានកីឡាករល្បីៗច្រើនទើបធ្វើអោយតួនាទីមួុយនេះពិបាកប្រជែង ។
សូមបញ្ចាក់ថាការនាំយក Pereira អាចជាឪកាសល្អមួយសម្រាប់គេ និងសម្រាប់ Fulham ក្នុងការជំនួស Fábio Carvalho ដែលផ្លាស់ទៅ Liverpool ។
– F11