
គ្រូ U23 ម៉ាឡេស៊ីដែលលេងស្មើកម្ពុជានៅស៊ីហ្គេមអាចប្រឈមការបណ្ដេញចេញ
លោក Brad Maloney អាចនឹងប្រឈមការបណ្ដេញចេញ ក្រោយការប្រកួតចុងក្រោយប្រចាំពូល C នៃព្រឹត្តិការណ៍ AFC U23 Championship 2022 នៅថ្ងៃពុធ ទី០៨ ខែមិថុនា។
ប្រធានសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី លោក Hamidin Mohd Amin និយាយថា លោកនឹងរង់ចាំព័ត៌មានលម្អិតពីបរាជ័យនៅ AFC U23 Championship មុនធ្វើសេចក្ដីសម្រេចពីអនាគតលោក Maloney ខណៈកិច្ចសន្យារបស់លោកមានសុពលភាពដល់ដាច់ខែធ្នូ ឆ្នាំ២០២៣។
ក្រោយចាញ់កូរ៉េខាងត្បូង និងថៃ U23 ម៉ាឡេស៊ីអស់ឱកាសឡើងទៅវគ្គបន្តទៀតហើយ។។ ប្រធានសហព័ន្ធបាល់ទាត់ម៉ាឡេស៊ី បាននិយាយថា វានឹងមិនយុត្តិធម៌ទេ ក្នុងការវាយតម្លៃលើគុណផលរបស់លោក Maloney និងក្រុម។
គួររំឭកថា លោក Maloney បានចូលកាន់តំណែងជាគ្រូ U23 ម៉ាឡេស៊ី ក្នុងឆ្នាំ២០២១ ក្រោយធ្លាប់កាន់ការងារជាគ្រូជំនួសជម្រើសជាតិម៉ាឡេស៊ី និងគ្រូធំ U19។ កាលស៊ីហ្គេមនៅវៀតណាម U23 ម៉ាឡេស៊ី បានចំណាត់ថ្នាក់លេខ៤៕