ជម្រុះ AFC Asian Cup 2023 ៖ ចាប់អារម្មណ៍កម្លាំងសំខាន់មួយចំនួននៅពូល D
ការប្រកួតជម្រុះ AFC Asian Cup 2023 ប្រចាំពូល D ដែលមានឥណ្ឌាជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមនៅថ្ងៃពុធ ទី០៨ ខែមិថុនា។ ម្ចាស់ផ្ទះឥណ្ឌា ត្រូវប៉ះកម្ពុជា ហើយកម្ពុជាត្រូវបន្តការប្រកួត ដោយត្រូវប៉ះហុងកុង នៅថ្ងៃទី១១ និងអាហ្វហ្គានីស្ថាន ថ្ងៃទី១៤។
មុនការប្រកួតផ្លូវការចូលមកដល់ យើងទៅចាប់អារម្មណ៍កីឡាករលេចធ្លោ៤រូបរបស់ក្រុមទាំង៤ក្នុងពូល D។
ក្នុងវ័យ៣៧ឆ្នាំ គាត់ប្រហែលជាស្ថិតក្នុងដំណាក់កាលចុងក្រោយនៃអាជីពជាកីឡាករ ប៉ុន្តែ Sunil Chhetri នៅតែជាកីឡាករសំខាន់សម្រាប់ម្ចាស់ផ្ទះឥណ្ឌា។
ខ្សែប្រយុទ្ធមកពី Bengaluru FC រូបនេះឈរលំដាប់ទី៦នៃតារាង Top Scorers អន្តរជាតិ ដោយរកបាន៨០គ្រាប់សម្រាប់ជម្រើសជាតិឥណ្ឌាពីការចូលលេង១២៦ប្រកួត។
ក្នុងការប្រកួតជម្រុះ AFC Asian Cup 2023 ប្រចាំពូល D ខ្សែប្រយុទ្ធជើងចាស់រូបនេះត្រូវប្រឈមនឹងអ្នកចាំទី Yapp Hung Fai របស់ជម្រើសហុងកុង ដែលបានរ៉ាប់រងតំណែងដៃទី១ជាង១ទសវត្សរ៍ទៅហើយនោះ។
សម្រាប់ហុងកុងបានប៉ងយកកៅអីជុំចុងក្រោយ AFC Asian Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៨មក។
ទន្ទឹមនឹងនេះ Sharif Mukhammad ខ្សែការពារសម្បូរបទពិសោធរបស់អាហ្វហ្គានីស្ថាន បានចូលរួមវគ្គជម្រុះ AFC Asian Cup ក្រោយរួមចំណែកជួយក្លិប Gokulam Kerala ឈ្នះជើងឯកលីគកំពូលឥណ្ឌា និងមានវត្តមាននៅ AFC Cup។
ចំណែកកម្ពុជាមានខ្សែប្រយុទ្ធ សៀង ចន្ធា ដែលជាកីឡាករវ័យក្មេងប្រកបដោយសក្ដានុពលម្នាក់។ ទើបតែស្ថិតក្នុងវ័យ២០ឆ្នាំនៅឆ្នាំ២០២២ នេះទេ តែគេជាកីឡាករជម្រើស១១នាក់ដំបូងយ៉ាងទៀងទាត់ទៅហើយ៕