អ្នកចាំទី ស៊ូ យ៉ាទី អាចសម្រាក១ខែដោយសាររបួស
អ្នកចាំទី ស៊ូ យ៉ាទី របស់ក្លិបបាល់ទាត់ ណាហ្គាវើល បានជួបបញ្ហារបួស ក្នុងអំឡុងការប្រកួត មិត្តភាពជាមួយខេត្ត ព្រៃវែង ដែលធ្វើអោយរូបគេអាចត្រូវសម្រាកពី ៣សប្តាហ៍ ទៅ ១ខែ ពីទីលាន ។
អតីតអ្នកចាំទី ភ្នំពេញក្រោន និង បឹងកេត បានបញ្ជាក់ថា រូបគេមានបញ្ហារបួសដៃសរសៃរភ្លៅ ក្នុងការប្រកួតជាមួយ ព្រៃវែង កាលពីថ្ងៃទី ១២ ខែ កុម្ភៈ កន្លងទៅនេះ ។
បន្ទាប់ពីតាមដានជាមួយគ្រូពេទ្យ ខាងពេទ្យបានតំរូវអោយសម្រាកព្យាបាលពី ៣ ទៅ ៤ សប្តាហ៍ ទើបអាចហ្វឹកហាត់បានពេញលេញវិញ ។
សូមបញ្ជាក់ថា បញ្ហារបួសនេះមិនទាន់ច្បាស់ថា ស៊ូ យ៉ាទី អាចជាទាន់ការប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មី ដែលគ្រោងចាប់ផ្តើមនៅខែ មិនា ឆ្នាំ ២០២១ ខាងមុខនេះនោះទេ ៕