ព្រះខ័នរាជស្វាយរៀងនឹងប្រកាសគ្រូបង្គោលថ្មីថ្ងៃសៅរ៍នេះ
ក្រុមជើងឯករងលីគកំពូលកម្ពុជារដូវកាលមុន ព្រះខ័នរាជស្វាយរៀងគ្រោងប្រកាសគ្រូបង្គោលថ្មីរបស់ខ្លួននាថ្ងៃសៅរ៍ ទី ០៦ ខែឧសភា ឆ្នាំ ២០២៣ ស្អែកនេះដើម្បីចូលកាន់តំណែងបន្តពីលោក Conor Nestor ។
គួររំឭកថា លោក Conor Nestor បានចូលធ្វើគ្រូបង្គោលព្រះខ័នរាជស្វាយរៀងក្នុងរដូវកាល២០១៨ និងបានឈ្នះជើងឯកលីគកំពូល២០១៩ ព្រមទាំងជើងឯករងពានសម្ដេចតេជោ ឆ្នាំដដែលនោះ។
យ៉ាងណា ប៉ុន្មានរដូវកាលចុងក្រោយ ស្វាយរៀងមិនបានឈ្នះពានរង្វាន់អ្វីទេ។ ដោយឡែក លោក Conor នឹងទៅធ្វើគ្រូបង្គោលក្នុងក្លិបនៅលីគកំពូលឥណ្ឌា៕