Neville៖Pogba និង Bruno អាចខ្លាំងជាងដៃគូ Silva និង De Bruyne ប្រសិនបើ Ole រៀបចំឱ្យពួកគេលេងត្រូវកន្លែង
(BC-99)
អតីតកីឡាករបិសាចក្រហម Gary Neville បានជម្រុញឱ្យគ្រូបង្វឹក Ole Gunnar Solskjaer ពិចារណាក្នុងការប្រើទាំង Bruno Fernandes និង Paul Pogba ចាប់ដៃគូជាខ្សែបម្រើប្រយុទ្ធក្នុងជម្រើស១១នាក់ដំបូងរាល់ការប្រកួត។
ថ្លែងក្នុងកម្មវិធីទូរទស្សន៍ Sky Sports Monday Night Football អតីតកីឡាករនិងជាវិរបុរសរបស់ក្លិបបិសាចក្រហម Manchester United Gary Neville បានសម្តែងនូវការយល់ឃើញរបស់ខ្លួនថាការដាក់ឱ្យ Bruno Fernandes និង Paul Pogba ឱ្យចាប់ដៃគូគ្នាក្នុងតំបន់បម្រើប្រយុទ្ធនឹងអាចហុចផលប្រយោជន៍វិជ្ជមានដល់ក្លិបមួយនេះ។
បើតាមការសង្កេតរបស់ Neville គឺអ្នកចាត់ការក្រុមបិសាចក្រហម Ole បានទម្លាក់ Pogba មកលេងជាកីឡាករបម្រើការពារជាមួយ Fred ក្រោយពីប្តូរ McTominay ចេញនៅក្នុងការប្រកួតដែល Man Utd ទទួលបានលទ្ធផលស្មើ ០-០ ជាមួយ Chelsea កាលពីថ្ងៃសៅរ៍។
អតីតខ្សែការពារដ៏រឹងមាំរូបនេះបាននិយាយថា៖“ខ្ញុំគិតថាវាជាបញ្ហានៅពេលដែលអ្នកមានខ្សែបម្រើដែលមានតម្លៃខ្លួន ១៥០ លានផោនតែមិនបានបំពេញកាតព្វកិច្ចឱ្យអស់ពីលទ្ធភាព។ អ្នកមានកីឡាករម្នាក់ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកហើយមានភាពលេចធ្លោនៅអឺរ៉ុប។ សម្រាប់ខ្ញុំ ខ្ញុំមិនយល់ហេតុអ្វីបានជា Ole មិនព្យាយាមប្រើប្រាស់ Fernandes ចាប់ដៃគូជាមួយ Pogba នៅជួរខាងមុខដូចជា De Bruyne និង David Silva របស់ City?”។
ក៏ប៉ុន្តែសម្រាប់លោក Jamie Carragher ដែលជាដៃគូជជែកក្នុងកម្មវិធីនិងជាអតីតកីឡាករ Liverpool វិញបានធ្វើការបដិសេធនិងមិនយល់ស្របតាមការលើកឡើងរបស់ Gary Neville ឡើយដោយលោកមានការយល់ឃើញផ្សេងថាការចាប់ដៃគូរវាង Bruno និង Pogba ក៏មិនអាចជួយឱ្យ Man Utd មានភាពល្អប្រសើរដែរនាពេលបច្ចុប្បន្ននេះ។
បច្ចុប្បន្នក្រុមបិសាចក្រហមកំពុងឈរនៅលេវិខរៀងទី ១៥ ក្នុងតារាងក្របខ័ណ្ឌ Premier League ដោយឈ្នះតែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៥ ប្រកួតបើកឆាករបស់ពួកគេ។ នាយប់ថ្ងៃពុធនេះពួកគេក៏នឹងធ្វើជាម្ចាស់ម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ RB Leipzig ដែលធ្វើដំណើរមកពីប្រទេសអាឡឺម៉ង់នៅក្នុងការប្រកួត