
Pierre-Emerick Aubameyang ចុះកុងត្រាថ្មី ៣ ឆ្នាំជាមួយ Arsenal
កិច្ចព្រមព្រៀងរបស់កីឡាករវ័យ ៣១ ឆ្នាំជាមួយក្រុមកាំភ្លើងធំនឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយដែលនៅពេលនោះកីឡាកររូបនេះនឹងអាចចាកចេញពីការផ្ទេរដោយឥតគិតថ្លៃ។ ទោះយ៉ាងណាឥឡូវនេះ The Athletic បានរាយការណ៍ថា Aubameyang បានយល់ព្រមបន្តការស្នាក់នៅជាមួយនឹងក្លិបហើយនឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំទៀត។
បើយោងតាមរបាយការដដែរបានឲ្យដឹងថា Mikel Arteta បានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះអោយនៅបន្តនៅ Arsenal ។ វាក៏ត្រូវបានគេរាយការណ៍បន្ថែមទៀតថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់ Aubameyang ត្រូវបានរៀបចំឡើងដោយលោក Raul Sanllehi ដែលជាអតីតគ្រូបង្វឹកបាល់ទាត់របស់ក្រុម Arsenal មុនពេលនាយកបច្ចេកទេសរបស់ក្រុមកាំភ្លើងធំលោក Edu បានបញ្ចប់លក្ខខណ្ឌនេះ៕