
ម៉ាត់ នូរុណ ឈ្នះពានកីឡាករល្អជាងគេប្រចាំខែ សីហា
ខ្សែប្រយុទ្ធក្លិប បឹងកេត កីឡាករ ម៉ាត់ នូរុណ បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែសីហា ក្របខណ្ឌ Metfone Cambodian League ២០២០ ។
ក្នុងការប្រកួតប្រជែងក្របខណ្ឌ MCL នៅខែសីហា នូរុណ រកបាន៩គ្រាប់ក្នុងចំណោមការប្រកួត៤លើក ជាពិសេសគេរកបានពីរគ្រាប់ពីជ័យជម្នះ២ទល់នឹង៤លើព្រះខ័នរាជស្វាយរៀងដែលបឹងកេតឈានទៅយកកៅអីកំពូលតារាង ។
អតីតកីឡាករ ភ្នំពេញក្រោន និង អគ្គិសនី រូបនេះក៏កំពុងឈរកំពូលតារាងក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេផងដែរ ពោលចំនួន ១៥ គ្រាប់ ៕