Cristiano Ronaldo ឈ្នះឆ្នោតក្លាយជាអ្នកស៊ុតគ្រាប់បាល់ល្អបំផុតនៅ UCL
គ្រាប់បាល់ដែល Cristiano Ronaldo ទាត់បាល់បញ្ជូនទី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតបាល់ទាត់អឺរុប UEFA Champions League ២០១៨ នៅពេលដែល Real Madrid ប្រកួតជាមួយ Juventus គឺជាគ្រាប់បាល់ដែលមានការបោះឆ្នោតថាទាត់បានល្អបំផុត។
ការបោះឆ្នោតនោះ ធ្វើឡើងតាមរយៈគេហទំព័រ UEFA.com Goal of the Season។ Cristiano Ronaldo អតីតខ្សែប្រយុទ្ធរបស់ Real Madrid និងបច្ចុប្បន្នលេងឲ្យក្លឹប Juventus ទទួលបានសម្លេងឆ្នោតជិត ២០ម៉ឺនសម្លេង ក្នុងចំនួនអ្នកបោះឆ្នោតទាំងអស់សរុបជិត ៣៥ម៉ឺននាក់។
នៅឆ្នាំនេះ មានបេក្ខភាពចំនួន ១១នាក់ ដែលkjrum ឃ្លាំមើលបច្ចេកទេស UEFA បានដាក់ឲ្យមានការបោះឆ្នោត។ ហើយបន្ទាប់ពីការបោះឆ្នោតហើយ មានបេក្ខភាព ៣រូប ដែលទទួលបានសម្លេងច្រើនជាងគេ ដោយក្នុងនោះរួមមាន៖
ទី១ Cristiano Ronaldo (Juventus 0-3 REAL MADRID) ទទួលបានសម្លេង 197,496
UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី ៣ខែមេសា ឆ្នាំ ២០១៨
ទី២: Dimitri Payet (MARSEILLE 5-2 RB Leipzig) ទទួលបានសម្លេង 35,558
UEFA Europa League វគ្គ ៤ក្រុមចុងក្រោយជើងទី២ ថ្ងៃទី ១២ខែមេសា ឆ្នាំ ២០១៨
ទី៣: កីឡាការនី Eva Navarro (Germany 0-2 SPAIN) ទទួលបានសម្លេង 23,315
UEFA European Women’s Under-17 Championship វគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី ២១ខែឧសភា ឆ្នាំ ២០១៨
សូមរម្លឹកជូនថា កាលពីឆ្នាំមុន អ្នកដែលពានរង្វាន់នេះ គឺកីឡាកររបស់ Juventus, Mario Mandzukic តាមរយៈគ្រាប់បាល់ដែលគាត់ស៊ុតបញ្ជូលទីនៅវគ្គផ្តាច់ព្រ័ត្រ ដែលជាការជួបគ្នារវាង Real Madrid និង Juventus ។ ហើយ Lionel Messi បានឈ្នះពាននេះ ២រដូវកាលជាប់គ្នា គឺរដូវកាល 2014/15 និង 2015/16៕
ដោយ៖ កូនមាន់មាស