១១នាក់ដំបូងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ Honda ដើម្បីតទល់នឹងម៉ាឡេស៊ី នៅល្ងាចនេះ
នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃចន្ទ ទី ១០ កញ្ញានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ី នៅទីលានកីឡដ្ឋានជាតិ សម្រាប់ការប្រកួតមិត្តភាព។ ជាការប្រកួតមិត្តភាព ដែលមានលក្ខណៈពិសេស ព្រោះក្រុមគោព្រៃកម្ពុជា នឹងមានគ្រូបង្វឹកថ្មី ដែលជាអតីតកីឡាករជប៉ុនដ៏ល្បី គឺលោក Keisuke Honda។
យើងមកមើលថា តើ ១១នាក់ដំបូងណា ដែលលោក Honda អាចដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់ដំបូង នាការប្រកួតនៅល្ងាចនេះ៖
សម្រាប់អ្នកចាំទី៖ អ៊ុំ វិចិត្រ (ប៉ុន្តែអ្នកចាំទីរបស់កម្ពុជា នៅមាន ២នាក់ទៀត គឺ ស៊ូ យ៉ាទី និងកែវ សុខសីលា)
សម្រាប់តំបន់ការពារ៖ ឈិន ឈឿន – ឆេង ម៉េង – ស ពិសិដ្ឋ និងហុង ផេង។
សម្រាប់តំបន់បម្រើ៖ គួច សុកុម្ភៈ (ប្រធានក្រុម) ប៊ីន ចន្ថាជារី និង ប្រាក់ ធីវ៉ា ។
សម្រាប់តំបន់ប្រយុទ្ធ៖ រ៉ឹង ប៊ុនហៀង កែវ សុខផេង និង ស៊ិន កក្កដា ។
សូមបញ្ជាក់ថា នេះគ្រាន់តែជាការមើលឃើញរបស់ MSR តែប៉ុណ្ណោះ។ ភាពច្បាស់ការពិតប្រាកដ នឹងត្រូវបង្ហាញឲ្យឃើញនៅក្នុងប្រកួត នាល្ងាចនេះ ដែលក៏នឹងមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ផងដែរ៕