
Southgate ថាជម្រើសជាតិទាំង២នេះជាក្រុមខ្លាំងនៅ World Cup២០២២
អ្នកចាត់ការអង់គ្លេសលោក Gareth Southgate បាននិយាយកាលពីថ្ងៃចន្ទ (៦ មិថុនា) ថា អាឡឺម៉ង់ និងប្រេស៊ីលនៅតែជាគូរប្រជែងសម្រាប់ក្រុមអង់គ្លេស ដោយពួកគេនឹងត្រូវប៉ះអាល្លឺម៉ង់ក្នុងការប្រកួត Nations League នៅយប់ថ្ងៃអង្គារនេះ។
ថ្លែងនៅមុនការប្រកួតក្នុងពូល UEFA Nations League របស់អង់គ្លេសនៅទីក្រុង Munich លោក Southgate បាននិយាយថាក្រុមរបស់លោកត្រូវតែយកឈ្នះក្រុមធំៗ ខណៈដែលពួកគេខិតជិតដល់ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេស Qatar ដែលចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខ។
សូមបញ្ចាក់ថាអង់គ្លេសបានចាញ់ 1-0 ក្នុងការបរាជ័យលើកដំបូងរបស់ពួកគេទល់នឹងហុងគ្រីក្នុងរយៈពេល 60 ឆ្នាំក្នុងការប្រកួតបើកឆាក Nations League របស់ពួកគេកាលពីសប្តាហ៍មុន ,ខ្សែការពារ John Stones បាននិយាយដែរថាពួកគេនិងយកជ័យជំនះមកវិញ ,បន្ទាប់ពីប្រកួតជាមួយអាល្លឺម៉ង់ អង់គ្លេសទទួលភ្ញៀវអ៊ីតាលី នៅថ្ងៃសៅរ៍ (១១ មិថុនា) និងហុងគ្រី នៅថ្ងៃទី ១៤ ខែមិថុនា។
The Nightmare