U23 ប្រ៊ុយណេមានគ្រូបង្គោលថ្មីមុនប៉ះ U23 កម្ពុជានៅថៃ
លោក Atsushi Hanita នឹងដឹកនាំក្រុមប្រ៊ុយណេអាយុក្រោម២៣ឆ្នាំ ខណៈដែលពួកគេកំពុងសម្លឹងប្រជែង AFF Under-23 Championship នៅខែនេះដែលនឹងធ្វើឡើងនៅខេត្ត Rayong ប្រទេសថៃ។
ការប្រកួតពានរង្វាន់ AFF U23 Championship 2023 គ្រោងធ្វើឡើងនៅថ្ងៃទី ១៧-២៦ ខែសីហា ឆ្នាំ២០២៣។
ក្រុមប្រ៊ុយណេ U23 បានទៅហ្វឹកហាត់នៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែមុន ដោយផ្ដោតលើយុទ្ធសាស្ត្រប្រយុទ្ធត្រៀមក្នុងពូល A នៃជើងឯកជាមួយម្ចាស់ផ្ទះថៃ កម្ពុជា និងមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ក្រុមប្រ៊ុយណេនឹងប៉ះកម្ពុជានៅថ្ងៃទី២៧ ខែសីហា បើកឆាកពូល A៕