Real Madrid ឈរកំពូលតារាង La Liga ក្រោយឈ្នះ Barcelona ៣-១
Real Madrid បានឡើងទៅកាន់កំពូលតារាង La Liga ហើយក្រោយឈ្នះ Barcelona ដោយលទ្ធផល៣ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែតុលា នេះ។
Karim Benzema ជាអ្នករកគ្រាប់បាល់បើកឆាក មុន Federico Valverde បន្ថែមគ្រាប់ទី២ពីក្រៅប្រអប់។ Ferran Torres រកបានមួយគ្រាប់តាមពីក្រោយឲ្យក្រុមអ្នកមានបុណ្យ ប៉ុន្តែ Rodrygo ជាអ្នកទាត់បាល់១១ម៉ែត្រ និងជាគ្រាប់ទី៣សម្រាប់ក្រុមលោក Carlo Ancelotti។
ឆ្លងកាត់ការប្រកួត៩លើក Real Madrid មាន២៥ពិន្ទុឈរពីលើ FC Barcelona ចំនួន៣ពិន្ទុ៕