ទេស សម្បត្តិ អះអាងមិនមានទំនាក់ទំនងស្និទ្ធស្នាលជាមួយហ្វេនម្នាក់ទេ
ខ្សែការពារវិសាខា ទេស សម្បត្តិ បានសរសេរលើទំព័រ Facebook របស់ខ្លួនថា មិនបានស្គាល់នារីម្នាក់ឈ្មោះថា Seav Err ស្និទ្ធស្នាលទេ ដោយគ្រាន់តែជាអ្នកគាំទ្រ និងបានសុំខ្លួន និងមិត្តរួមក្រុមខ្លួនថតរូបប៉ុណ្ណោះ។
សម្បត្តិសរសេរបែបនេះ “៖ ខ្ញុំបាទ ទេស សម្បត្តិ សូមជម្រាបជូនបងប្អូនអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ជ្រាបថា មួយរយះនេះ គឺមាន ការដេីរនិយាយបង្ខូច ឈ្មោះខ្ញុំបាទ និងមិត្តរួមក្រុម ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Seav Err ដោយបានអះអាងថាខ្លួនជាមនុស្សស្និទ្ធិស្នាលជាមួយខ្ញុំ រួមជាមួយកីឡាករផ្សេងទៀត និងបាននិយាយបំផ្លេីសចោទប្រកាន់មកលេីពួកខ្ញុំថាបានខ្ចីលុយគាត់ និងចោទប្រកាន់មិត្តរួមក្រុមខ្ញុំថាមានទំនាក់ទំនងជាមួយគាត់ រហូតជិតការជាមួយគ្នា ។
ខ្ញុំសូមបញ្ជាក់ថា ពួកខ្ញុំ និងគាត់ គឺមិនដែលមានទំនាក់ទំនងជិតស្និទ្ធិនឹងគ្នា ឬធ្លាប់និយាយគ្នាពីមុនមកទេ គឺគាត់ជាអ្នកមកសុំពួកខ្ញុំថតរូបជាមួយក្នុងនាមជាហ្វេនតែប៉ុណ្ណោះ ហេីយថ្មីៗនេះ គាត់ក៏បានសារភាពហេីយថាគាត់ជាអ្នកប្រឌិតរឿងគ្រប់យ៉ាងឡេីងទាំងអស់ ។
ដូចនេះ សូមអ្នកគាំទ្រទាំងអស់ កុំមានការយល់ច្រលំមកលេីពួកខ្ញុំ តាមការប្រឌិតរឿងរបស់គាត់ទៀតអី 🙏🏻”៕