CR7 ធ្វើបានហ៊ែតទ្រីកសាជាថ្មីឲ្យ Al Nassr
Cristiano Ronaldo ធ្វើបានហ៊ែតទ្រីកជាលើកទី២សម្រាប់ Al Nassr ពេលឈ្នះម្ចាស់ផ្ទះ Damac FC ០ទល់នឹង៣ ក្នុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃសៅរ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣។
Ronaldo បានទាត់បាល់១១ម៉ែត្រឲ្យ Al Nassr នាំមុខក្នុងនាទី១៨ មុនថែមមួយជើងឆ្វេងទៀតពីចម្ងាយនាទី២៣។
គ្រាប់ទី៣របស់ CR7 ធ្វើបានក្នុងនាទី៤៤ ពីការអូសដោយមិត្តរួមក្រុមតាំងពីក្រោមទៅលើ ហើយ assist ដល់រូបគេ។
នេះជាគ្រាប់ទី៨ហើយសម្រាប់ Ronaldo ពីការប្រកួត៥លើកក្នុងក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីត៕