
Pep ក្លាយជាគ្រូទី១ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL
ក្រោយទម្លាក់ Altetico Madrid យ៉ាងលំបាកពីវគ្គ៨ក្រុមចុងក្រោយ Manchester City បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League សាជាថ្មី។ ទន្ទឹមនឹងនេះ លោក Pep Guardiola ក៏បានក្លាយជាគ្រូបង្វឹកដំបូងគេដែលបានឆ្លងដល់វគ្គ៤ក្រុមនេះដែរ ដែលក្នុងនោះជាមួយ Barcelona ៤ដង, Bayern Munich ៣ដង និង Man City ២ដង។
លោក Carlo Ancelotti និង លោក Jose Mourinho តាមពីក្រោយ ដោយមាន៨ដងដូចគ្នា។
ដោយឡែក ក្នុងវគ្គ៨ក្រុម Man City ឈ្នះ ATM ១ទល់នឹង០ មុនស្មើ០ទល់នឹង០ ទាំងប្រទាំងប្រទើស ក្នុងជើងទី២។
រដូវកាលមុន Man City ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដែរ តែចាញ់ Chelsea ១ទល់នឹង០៕