
មូលហេតុនេះហើយដែល U23 វៀតណាមមិនដាក់ឈ្មោះលើអាវនៅស៊ីហ្គេម
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំវៀតណាម បានប្រើឯកសណ្ឋានដែលមានតែលេខប៉ុណ្ណោះដោយមិនដាក់ឈ្មោះទេក្នុងការប្រកួតវិញ្ញាសាបាល់ទាត់បុរសស៊ីហ្គេម លើទឹកដីខ្លួនឯង។
ហេតុផលដែលមិនមានដាក់ឈ្មោះនេះត្រូវបានសារព័ត៌មានវៀតណាម Zing សង្កត់ធ្ងន់ថា ព្រោះមិនចង់ឲ្យក្រុមផ្សេងចំណាំកីឡាករ។
ម្ចាស់ផ្ទះវៀតណាមស្ថិតក្នុងចំណោមក្រុមចំនួន៤ដែលបើកឆាកពូល A វិញ្ញាសាបាល់ទាត់បុរសនៅថ្ងៃសុក្រ ទី០៦ ខែឧសភា ខណៈក្រុម៣ផ្សេងទៀត ប្រើប្រាស់ឯកសណ្ឋានមានលេខ និងឈ្មោះធម្មតា។
វៀតណាមបានយកឈ្នះឥណ្ឌូនេស៊ី៣ទល់នឹង០ និងហ្វីលីពីនឈ្នះទីម័រខាងកើត៤ទល់នឹង០៕