
ស្មាត់រាជ និងស្មាត់យន់ នឹងចាប់ដៃកីឡាករវៀតណាម២នាក់ទៀតប្រកួតបាល់ទះក្រៅផ្លូវការ៤ស្មើ
ស្មាត់រាជ និងស្មាត់យន់ ដែលជាកីឡាករបាល់ទះដ៏ល្បីនឹងចូលរួមក្រុមជាមួយកីឡាករវៀតណាម២នាក់ទៀតដើម្បីប្រកួតលក្ខណៈ៤ស្មើតទល់កីឡាករវៀតណាម៤រូប នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា។ នេះបើតាមការឲ្យដឹងពីវុធប៉ះសេ។
តាមពិតប្រកួតនេះត្រូវបានអ្នកផ្គូផ្គងរៀបចំតាំងពីឆ្នាំមុនម្ល៉េះ តែត្រូវបានលើកពេលដោយសារកូវីដ១៩។
គួរដឹងដែរថា ស្មាត់រាជ មានឈ្មោះពិតថា ទុយ រាជ ខណៈប្អូនប្រុសរបស់គេ គឺស្មាត់យន់ មានឈ្មោះពិត ទុយ កុសល។ ស្មាត់រាជបច្ចុប្បន្នហាត់នៅក្រុមបញ្ជាការដ្ឋានកងអង្គរក្ស។ ចំណែកស្មាត់យន់ ហាត់នៅក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អ្នកទាំង២ គឺជាកីឡាករបាល់ទះដ៏មានប្រជាប្រិយភាព ជាពិសេសការប្រកួតក្រៅផ្លូវការ៕