
សាលី អ៊ូមើត ថា ជ័យជម្នះម៉ូតូទឹកកម្រិតពិភពលោកនៅអាមេរិកធ្វើឱ្យគេកាន់តែស្គាល់កូនខ្មែរ
កាលពីល្ងាចថ្ងៃអង្គារទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រុមកីឡាម៉ូតូទឹកកម្ពុជាដែលដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត បាន ត្រលប់មក ដល់ មាតុភូមិកម្ពុជាវិញហើយ ក្រោយ ដណ្ដើមបាន មេដាយ សរុបចំនួន ៩គ្រឿង (មាស ៤ ប្រាក់ ៤ និងសំរឹទ្ធ ១) នៅក្នុងព្រឹត្តិការណ៍ Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅ សហរដ្ឋ អាមេរិក កាលពីដើមខែតុលាកន្លងទៅ។
ក្នុងដំណើរមាតុភូមិនិវត្តន៍របស់វីរៈកីឡាករ សាលី អ៊ូមើត ក៏មានការចូលរួមទទួលយ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ផងដែរ។ ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៍មាន វីរកីឡាករ សាលី អ៊ូមើត ចាត់ទុកជ័យជម្នះកម្រិតពិភពលោកនៅអាមេរិចធ្វើប្រទេសផ្សេងៗបានឃើញពីសមត្ថភាពកូនខ្មែរយើង។
អ៊ូមើត ថ្លែងបែបនេះ “៖ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយជោគជ័យនេះ ខ្ញុំសូមប្រគល់ជូនសម្ដេចនាយករដ្ឋមន្ដ្រី ដើម្បីជាការសងគុណ ដែលសម្ដេចខិតខំដឹកនាំប្រទេសប្រកបដោយសុខសន្ដិភាព ធ្វើឲ្យក្រុមកីឡាកររបស់យើង មានឱកាសយកទង់ជាតិទៅបង្ហាញឲ្យពិភពលោកបានឃើញ និងបានស្គាល់ ចំពោះស្នាដៃរបស់កូនខ្មែរ ថាសមត្ថភាពកូនខ្មែរយើង ទោះបីប្រទេសតូចមែន តែចិត្ដធំ អាចដណ្ដើមមេដាយមាសពិភពលោក ដែលមានអត្តពលិកខ្លាំងៗ ៣០ប្រទេសចូលរួម។”
គួរបញ្ចាក់ផងដែរថាក្រុមជម្រើសសជាតិម៉ូតូទឹកកម្ពុជាដែលដឹកនាំដោយលោក សាលីអូមើត ទទួលបាននូវមេដាយមាស ចំនួន ៤ មេដាយប្រាក់ ចំនួន ៤ និង មេដាយសំរិទ្ធ ចំនួន១ សរុបចំនួន ៩ គ្រឿង ដោយកីឡាករទាំង ៥ នាក់ក្នុងនោះរួមមាន ៖
– វីរៈកីឡាករ សាលី អ៊ូមើត មេដាយមាស លើវិញ្ញាសារ AMATEUR RUNABOUT 1100 OPEN
– ម៉ីន ម៉ូស្តាន់ មេដាយ ប្រាក់ លើវិញ្ញាសារ PRO AM SKI MODIFIED
– ម៉ីន អូស្មាន់ មេដាយប្រាក់ លើវិញ្ញាសារ NOVICE SKI STOCK
– កៃវ៉ាន់ ស៊ីដែន មេដាយមាស លើវិញ្ញាសារ NOVICE SKI STOCK
– សាលី ហ្វីលីន មេដាយប្រាក់ លើវិញ្ញាសារ NOVICER RUNABOUT 1100 STOCK
– សាលី ហ្វីលីន មេដាយមាស លើវិញ្ញាសារ AMATEUR RUNABOUT 1100 STOCK
-សាលី ហ្វីលីន មេដាយ មាស លើវិញ្ញាសារ AMATEUR RUNABOUT 1100 LIMITED
-សាលី ហ្វីលីន មេដាយប្រាក់ លើវិញ្ញាសារ AMATEUR RUNABOUT REC LITES
-សាលី ហ្វីលីន មេដាយ ប្រាក់ លើវិញ្ញាសារ AMATEUR RUNABOUT 1100 OPEN