ជើងឯកវិទ្យាល័យចូលដល់សប្ដាហ៍ទី១០ ខណៈច្បារអំពៅប៉ះឥន្ទ្រទេវី
ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ រដូវកាល២០២៣ បានឈានចូលដល់សប្ដាហ៍ទី១០ហើយនៅថ្ងៃពុធ ទី២៥ ខែតុលា នេះ។
សម្រាប់ការប្រកួតនៅថ្ងៃពុធ នេះ ក្រុមវិទ្យាល័យព្រែកលៀបត្រូវជួបក្រុមវិទ្យាល័យឫស្សីកែវ នៅទីលានជ្រោយចង្វារ។ វិទ្យាល័យពងទឹក ជួបវិទ្យាល័យបឹងត្របែក នៅតារាងបឹងត្របែក និងវិទ្យាល័យព្រះស៊ីសុវត្ថិ ប៉ះភ្នំពេញថ្មី នៅតារាងច្បារអំពៅ។
នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ច្បារអំពៅត្រូវទទួលឥន្ទ្រទេវី, ជ័យវរ្ម័នទី៧ ជួបសាមគ្គី នៅជ្រោយចង្វារ និងវេសឡាញប៉ះកោះដាច់ នៅបឹងត្របែក៕