U23 ម៉ាឡេស៊ី ប្ដូរកីឡាករម្នាក់ ក្រោយតេស្ដម៉ាស៊ីនធំឃើញវិជ្ជមានពេលមកដល់កម្ពុជា
ខ្សែបម្រើជម្រើសជាតិអាយុក្រោម២៣ឆ្នាំម៉ាឡេស៊ី Fahmi Daniel Zaaim បានតេស្តវិជ្ជមានកូវីដ១៩ ពេលមកដល់ក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ ទី១១ ខែកុម្ភៈ។
យុវជនវ័យ២០ឆ្នាំតេស្តឃើញវិជ្ជមាន តាមរយៈម៉ាស៊ីនធំ ។
លោក Brad Maloney គ្រូបង្គោលក្រុមជម្រើសជាតិម៉ាឡេស៊ី និយាយថា លោកពិតជាស្ដាយចំពោះបញ្ហាដែលកើតឡើងនេះ ខណៈ Fahmi ជាកីឡាករស្នូលម្នាក់ក្នុងក្រុម។
បច្ចុប្បន្ន Zaaim កំពុងធ្វើចត្តាឡីស័ក និងធ្វើតេស្ដជាបន្តបន្ទាប់រហូតដល់មានសញ្ញាវិជ្ជមានវិញ។ កីឡាករ Shafi Azswad Sapari មកពី Johor II បានមកដល់កម្ពុជាថ្ងៃអាទិត្យ នេះដើម្បីជំនួសកន្លែងរបស់ Zaaim។
គួរដឹងដែរថា ម៉ាឡេស៊ី ស្ថិតនៅក្នុងពូល B ដែលមានមីយ៉ាន់ម៉ា និងឡាវ ក្រោយឥណ្ឌូនេស៊ីដកខ្លួន។