បង្ហាញខ្លួនលើកដំបូង ចាន់ វឌ្ឍនាកា បញ្ចូនអោយមិត្តរួមក្រុមស៊ុតបានមួយគ្រាប់
ក្លឹបបាល់ទាត់របស់កីឡាករ ចាន់ វឌ្ឍនាកា PKNS FC បានត្រឹមស្មើ ជាមួយក្លឹបរបស់កីឡាករ ធារី ចន្ថាប៊ីន ដែលជាម្ចាស់ផ្ទះ 1-1 នៅពីមុននេះបន្តិច ក្នុងសប្តាហ៍ទី1 នៃក្របខណ្ឌលីគកំពូលម៉ាឡេស៊ី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងការប្រកួតផ្ទាល់ Terengganu FC មានឱកាសច្រើនក្នុងនាមជាម្ចាស់ផ្ទះ។ ហើយបើប្រៀបធៀបទៅតង់ទី1គឺ ស្ទើរតែនិយាយបានថា ទម្រង់លេងរបស់ PKNS FC ប្រហែលជាគ្មានគ្រាប់បាល់ទេមើលទៅ ព្រោះមានសភាពមិនយល់ចិត្ដគ្នាច្រើន។ ដូច្នេះលទ្ធផលតង់ទី1 គឺស្មើគ្នា 0-0 ។
រហូតដល់តង់ទី2 PKNS FC ហាក់ដូចជាមានការប្រែប្រួលទម្រង់លេង និងមានការយល់ចិត្តគ្នាច្រើនជាងមុន ពោលគឺនៅនាទី65′ PKNS FC មានឱកាសទាត់បាល់ជ្រុងពីសំណាក់កុមារមាសកម្ពុជា ចាន់ វឌ្ឍនាកា យ៉ាងល្អ ធ្វើឱ្យកីឡាករ Nick Swirad តែតបញ្ចូលទី នាំមុខម្ចាស់ផ្ទះ 1-0។
ប៉ុន្តែការប្រឹងប្រែងរបស់ Terengganu FC ពិតជាអស្ចារ្យ ក្រោមក្រសែភ្នែកទស្សនិកជនរាប់ពាន់នាក់ Terengganu FC បានតាមស្មើដោយការស៊ុតបញ្ចូលទីពីកីឡាករ Abdul Malik Mat Arif នៅនាទី85′ ធ្វើឲ្យអ្នកគាំទ្រមានការសប្បាយរីករាយយ៉ាងខ្លាំង ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួតជាផ្លូវការ។
ដូច្នេះលទ្ធផលនេះ នាំឲ្យក្រុមទាំង2 ចែកគ្នាម្នាក់មួយពិន្ទុក្នុងសប្តាហ៍ទី1 នេះ។ ហើយយើងរងចាំមើលនៅជើងទី2វិញម្តង តើអាចរកអ្នកឈ្នះឃើញឬទេ?