ឱកាសក្លាយជាកីឡាករយុវជនឈុតអាយុក្រោម ១៨ឆ្នាំ និង ១៦ឆ្នាំ របស់ក្លិបអង្គរថាយហ្គឺរ
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្ដាអ្នកនិយមស្រឡាញ់គាំទ្របាល់ទាត់ទាំងអស់ ឲ្យបានជ្រាបថា នៅក្នុងរយៈពេលមួយខែមិថុនា នេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នឹងបើកការធ្វើតេស្តជ្រើសរើសកីឡាករទាំងពីរឈុត ពោលគឺ ឈុតក្រុមអាយុក្រោម ១៦ឆ្នាំ និងឈុតក្រុមអាយុក្រោម ១៨ឆ្នាំ។
ប្រសិនបើលោកអ្នក មាន ឬស្គាល់យុវជនដែលមានទេពកោសល្យលេងបាល់ទាត់ ហើយចង់ឲ្យពួកគេបានបង្ហាញពីសម្ថភាព សូមលោកអ្នកណែនាំពួកគេមកធ្វើតេស្តជាមួយពួកយើង ដើម្បីមានឳកាសក្លាយជាកីឡករយុវជនរបស់ក្លិបផ្ទាល់ និងមានឳកាសអាចជាប់ក្រុមឈុតធំនាពេលអនាគត។
តម្រូវការនៃការចូលរួមធ្វើតេស្ត៖
- សម្រាប់ឈុតអាយុក្រោម ១៨ឆ្នាំ បេក្ខជនត្រូវមានអាយុក្រោម ១៨ (យុវជនកើតឆ្នាំ២០០៣ឡើងទៅជាអទិភាព)
- សម្រាប់ឈុតអាយុក្រោម ១៦ឆ្នាំ បេក្ខជនត្រូវមានអាយុក្រោម ១៦ (យុវជនកើតឆ្នាំ២០០៥ឡើងទៅជាអទិភាព)
- ត្រូវមានចិត្តស្រឡាញ់បាល់ទាត់
- មានទេពកោសល្យល្អខាងផ្នែកបាល់ទាត់
- ត្រូវមានភាពតស៊ូព្យាយាមក្នុងការហ្វឹកហាត់ដើម្បីក្លាយជាកីឡាករក្នុងឈុត U18 ឬ U16 របស់ក្លិបអង្គរថាយហ្គឺរ យុវជនទាំងអស់អាចមកធ្វើការតេស្ដជ្រេីសរេីស នៅរៀងរាល់ថ្ងៃ អង្គារ៍ និងថ្ងៃ ព្រហស្បត៍ ចាប់ពីវេលាម៉ោង ៦ៈ០០នាទីល្ងាច ដល់ម៉ោង ៨ៈ០០នាទីយប់ នៅតារាងបាល់ Palm Container។ បញ្ខាក់៖ កីឡាករដែលមកធ្វេីតេស្ត ត្រូវគោរពនិងស្របតាមលក្ខខ័ណ្ឌដូចក្នុងរូបភាពខាងក្រោម៕
ប្រភព៖ អង្គរថាយហ្គឺរ