ខ្សែការពារ Samuel Umtitiទទួលបានកុងត្រាថ្មីដល់២០២៦ជាមួយលក្ខណថ្មី
ក្លឹប Barcelona បានធ្វើការបន្តកុងត្រាថ្មីផ្លូវការជាមួយខ្សែការពារ Samuel Umtiti រហូតទៅដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានលក្ខខណ្ឌតម្រូវឲ្យកាត់ថ្លៃពលកម្មមួយចំនួន។ បើយោងតាមការចុះផ្សាយរបស់ក្លឹបអ្នកមានបុណ្យ។
នៅរដូវកាលនេះ Umtiti ទើបតែចូលលេងបាន ១ប្រកួតឲ្យប៉ុណ្ណោះ Barcelona ខណៈ Torres វិញមិនទាន់បានចូលរួមប្រកួតនៅឡើយទេដោយសារតែមានកូវីដ-១៩ ដោយនឹងបង្ហាញខ្លួនដំបូង ក្នុងប្រកួតនឹង Athletic Club ក្របខ័ណ្ឌ Copa del Rey វគ្គ១៦ក្រុម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ខាងមុខ។
សូមបញ្ជាក់ថាការកាត់ប្រាក់ខែនេះគឺដើម្បីធ្វើឲ្យ Barcelona មានលទ្ធភាព ស្របទៅតាមច្បាប់ហិរញ្ញវត្ថុ Financial Fair Play ដែលអាចចុះឈ្មោះខ្សែប្រយុទ្ធ Ferran Torres ក្នុង La Liga ដើម្បីចូលរួមក្រុមខ្លួន ដែលទើបតែទិញពីក្លឹប Man City ទៀតផង ។
– Monsoon-