
Carragher រិះគន់ Lingard ថា ទៅ Nottingham ដោយសារតែលុយ
Legend របស់ Liverpool លោក Jamie Carragher មិនគាំទ្រការសម្រេចចិត្តរបស់ Jesse Lingard ចំពោះការចូលរួមជាមួយ Nottingham Forest ទេ ហើយថា គេទៅដោយសារតែសម្លឹងឃើញលុយជាធំប៉ុណ្ណោះ។
ក្រោយចេញពី Man UTD កាលពីខែមុន Lingard បានចូលរួមជាមួយក្រុមទើបឡើងថ្មី Nottingham ជាទីរូបគេទទួលបានថ្លៃនឿយហត់១២ម៉ឺនផោនក្នុងមួយសប្ដាហ៍ដែលជាចំនួនច្រើនជាងគេក្នុងក្រុម។
“នរណាដែលជ្រើសរើស Nottingham ចោល West Ham នាពេលនេះ គឺដោយសារតែលុយហ្នឹងឯង។ មើលទៅមើល ចុះកុងត្រាតែ១២ខែហ្នឹង អ៊ីចឹងមានតែគេចង់ទៅក្លិបថ្មីផ្សេងទៀត។” នេះជាការលើកឡើងរបស់អតីតខ្សែការពារ Liverpool និងជម្រើសជាតិអង់គ្លេស។
Lingard ត្រូវបានភ្ជាប់ទៅនឹងការវិលទៅ West Ham ដែលរូបគេធ្លាប់លេងនៅជើងទី២ រដូវកាល២០២០/២០២១ លើលក្ខខណ្ឌខ្ចីពី Man UTD។
សូម្បីតែលោក Gary Neville អតីតប្រធានក្រុម Manchester United ក៏យល់ឃើញថា ការផ្ទេរទៅ Nottingham នេះ ចង់មិនចង់ក៏អាចប៉ះពាល់ដល់ឈ្មោះរបស់ Lingard ដែរ៕