Solskjaer បានកំណត់គោលដៅលើខ្សែប្រយុទ្ធជាអាទិភាពសម្រាប់ Manchester United នាខែមករាខាងមុខ
(BC-99)
លោក Ole Gunnar Solskjaer បាននិយាយអោយដឹងថា ក្រុមបិសាចក្រហម Manchester United នឹងផ្តល់អាទិភាពដល់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់នៅអំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះបន្ទាប់ពីខកខានកាលពីដើមរដូវកាលថ្មីកន្លងមកនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Solskjaer បានផ្តល់ភ្លើងខៀវដល់កីឡាករ Romelu Lukaku និង Alexis Sanchez អោយចាកចេញពី Old Trafford ក៏ប៉ុន្តែលោកមិនអាចទិញកីឡាករខ្សែប្រយុទ្ធណាម្នាក់មកជំនួសពួកគេបានទៀតនុះទេក្រៅតែពីទិញបានខ្សែបម្រើ Daniel James អាយុ ២១ ឆ្នាំមកពី Swansea City នៅដើមរដូវកាលថ្មីនេះ។
បច្ចុប្បន្ន Man United កំពុងជួបបញ្ហាខ្វះខ្សែប្រយុទ្ធបន្ទាប់ពី Anthony Martial និង Marcus Rashford ទទួលរងរបួសជាបន្តបន្ទាប់។ Solskjaer អាចជ្រើសរើស Mason Greenwood អាយុ ១៧ ឆ្នាំអោយទទួលភារកិច្ចនៅតំបន់គ្រោះថ្នាក់ទាំងនេះ ប៉ុន្តែអ្នកចាត់ការទូទៅរបស់ United បានសារភាពថាសមត្ថភាពរបស់គេហាក់ដូចជានៅទន់ជ្រាយនៅឡើយ ហើយវាចាំបាច់ណាស់ដែលគាត់ត្រូវតែស្វះស្វែងរកខ្សែប្រយុទ្ធដ៏មានសមត្ថភាពណាម្នាក់ពីក្លិបផ្សេងនៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងចាប់ផ្តើមបើកទ្វារជាថ្មីនៅខែមករាឆ្នាំ២០២០ខាងមុខ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Solskjaer បានលើកឡើងថា“ យើងមានចំនុចមិនល្អទើបធ្វើអោយកីឡាករមិនចង់នៅទីនេះ។ យើងកំពុងតែជួសជុលកែលម្អវា ដូចនេះយើងបានអនុញ្ញាតឱ្យ Alexis និង Romelu ធ្វើការចាកចេញ ព្រោះវាជាដំណោះស្រាយតែមួយគត់ដែលយើងបានរកឃើញ។ ម្យ៉ាងវិញទៀតវាក៏ដល់ពេលដែលគេគួរតែចាកចេញដែរហើយ។ យើងកំពុងតែកំនត់គោលដៅថាអ្នកណាសាកសមនិងសាងភាពល្បីល្បាញអោយក្រុមរបស់យើងបាន?” ។