ផ្លូវការ! CBS ទទួលបានសិទ្ធផ្សាយបន្តផ្ទាល់ការប្រកួតជម្រុះ FIFA World Cup រវាង កម្ពុជា និង អ៊ីរ៉ង់
យោងតាមការបញ្ចាក់របស់លោក ស៊ីថូ ណាថាន ប្រធានផ្នែកកីឡារបស់ស្ថានីយ៍ទូរទស្សន៍ CBS បានឱ្យដឹងថា CTN បានទទួលសិទ្ធក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 វគ្គជម្រុះ Preliminary Qualification Round 2 រវាងកម្ពុជាទល់នឹងក្រុមជម្រើសជាតិ អ៉ីរ៉ង់ នាវេលាម៉ោង៨:៣០នាទីយប់ (ម៉ោងកម្ពុជា)។ ខណៈក៏មានផ្សាយតាមរយៈ Facebook page CTN ផងដែរ។
ដោយឡែកសម្រាប់សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាវិញបានចាកចេញទៅកាន់ក្រុងតេរ៉ង់ ប្រទេសអ៉ីរ៉ង កាលពីថ្ងៃសៅរ៍ វេលាម៉ោង១១:២៥នាទីយប់ សម្រាប់ប្រកួតនៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ។
គួរឱ្យដឹងផងដែរថា កម្ពុជាស្ថិតនៅក្នុងពូល C នៅក្នុងការប្រកួត វគ្គជម្រុះ Preliminary Qualification ជុំទី២ ដោយឋិតនៅ៤ដោយមាន២ពិន្ទុនៅក្នុងដៃក្រោយពីធ្វើការប្រកួតបានចំនួន២លើក ខណៈអ៊ីរ៉ង់នៅលេខ២មាន៣ពិន្ទុដែលធ្វើការប្រកួតបានចំនួន១លើក។