
លោក ស៊ន អេលីត៖ ជាង៣០ប្រកួតរបស់ សុខ សាវិន ចាញ់តែថៃនេះម្នាក់គត់
ចាប់តាំងពីអ្នកប្រដាល់គុនខ្មែរ សុខ សាវិន ចូលខ្លួនមករួមរស់ជាមួយសាលាគុន ឆ្មាសសែនសុខ ក្រោមការបង្វឹកពីលោកគ្រូ ស៊ន អេលីត គិតមកដល់ពេលនេះកីឡាករគុនខ្មែរដែលមកពីខេត្តបាត់ដំបូងរូបនេះ បានឡើងសង្វៀនជាង៣០ប្រកួតហើយ បូករួមទាំងការប្រកួតមិត្តភាព ការប្រកួតដណ្តើមខ្សែក្រវ៉ាត និង ដណ្តើមប្រាក់លានជាដើម។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោងតាមសំដីលោកគ្រូ ស៊ន អេលីត ម្ចាស់ក្លឹប ឆ្មាសសែនសុខ បានឲ្យដឹងថា ក្នុងចំណោមជាង៣០ប្រកួតដែល សុខ សាវិន មកនៅជាមួយលោក គឺចាញ់តែម្តងគត់ ហើយចាញ់នៅវគ្គសំខាន់ទៀត ពោលគឺវគ្គដណ្តើមខ្សែក្រវ៉ាត់។ លោកគ្រូក៏បានរំលឹកទៀតថា ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ខារ៉ាបាវនាប៉ុស្តិ៍អាស៊ីអាគ្នេយ៍នាពេលនោះ ប្រសិនបើកូនសិស្សរបស់លោកឈ្នះកីឡាករថៃ វិតថៈយ៉ាយុត (ភេតថាន់ណា)នាពេលនោះគឺត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់បាត់ទៅហើយ តែដោយសារការប្រកួតក្នុងទឹកទី៣ សាវិន ភ្លាត់ចូលមួយកែងរបស់កីឡាករថៃ ហើយលោកអាជ្ញាកណ្តាលរាប់ ទើបការប្រកួតពេញ៥ទឹកចាញ់ពិន្ទុកីឡាករថៃម្នាក់នេះតែម្តង។
សម្រាប់ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវលកាលទី៤នេះ ក្នុងប្រភេទំងន់៦០គីឡូក្រាម សុខ សាវិន ត្រូវប្រកួតបើកឆាកប៉ះដៃគូចាស់មួយនេះ (វិតថៈយ៉ាយុត) ដូច្នេះនេះគឺជាឪកាសដើម្បីជំរះបញ្ជីចាស់ម្តងទៀត ហើយលោកក៏សង្ឃឹមខ្ពស់ថា កូនសិស្សរបស់លោកនឹងអាចសងសឹកទៅលើកីឡាករគុនថៃរូបនេះបានសម្រេច។
សូមបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវលកាលទី៤ ក្នុងប្រភេទំងន់៦០គីឡូក្រាមក្នុងថ្ងៃបើកឆាកនេះគឺ៖ សុខ សាវិន ប្រកួតជាមួយ កីឡាករថៃ វិតថៈយ៉ាយុត, លី ភា ត្រូវប្រកួតជាមួយ ទួនប៉េ និងការប្រកួតគូមិត្តភាពអន្តរជាតិគឺ អេលីត ចំរើន ប្រកួតជាមួយ កីឡាករគុនថៃ ចេនសឹក ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១១ព្រឹកតទៅតាមកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ីន។